សេវាកម្ម
សេវាកម្មរបស់យើង

ផ្ដល់ជូនដំណោះស្រាយភូគព្ភសាស្ត្រសម្រាប់ការស្រាវជ្រាវ ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

icon-01

ការធ្វើផែនទីភូគព្ភសាស្ត្រ និងការស្ទាបស្ទង់ការរុករក

ក្រុមភូគព្ភវិទូរបស់យើងខ្ញុំបង្កើតផែនទីដែលមានគុណភាពខ្ពស់ ដើម្បីកំណត់តំបន់ដែលមានសក្តានុពលរ៉ែ ដោយប្រើប្រាស់ប្រព័ន្ធ GPS បច្ចេកវិទ្យាចាប់សញ្ញាពីចម្ងាយ និងឧបករណ៍ភូគព្ភរូបសាស្ត្រ ដែលធានាបាននូវទិន្នន័យត្រឹមត្រូវសម្រាប់ការរុករកប្រកបដោយជោគជ័យ។

icon-02

ការគ្រប់គ្រងការរុករករ៉ែ និងការគាំទ្រដល់ការខួងរករ៉ែ

យើងខ្ញុំគ្រប់គ្រងការរុករកចាប់តាំងពីការកំណត់គោលដៅរហូតដល់ដំណើរការខួងយក ដោយធានាបាននូវការត្រួតពិនិត្យគុណភាព និងប្រសិទ្ធភាពលើការចំណាយ ជាមួយនឹងជំនាញផ្នែធ្វើកំណត់ហេតុ​ និងការយកគំរូរ៉ែ។

icon-03

ការធ្វើគំរូលើធនធាន និងការប៉ាន់ប្រមាណទុនបម្រុង

តាមរយៈការប្រើប្រាស់កម្មវិធីកុំព្យូទ័រស្តង់ដារឧស្សាហកម្មរ៉ែ ដោយធ្វើគំរូនៃតួអង្គរ៉ែ និងរៀបចំរបាយការណ៍ដែលអនុលោមតាមស្តង់ដារ JORC/NI 43-101 ដោយផ្តល់ជូននូវការប៉ាន់ប្រមាណធនធានច្បាស់លាស់និងអាចទុកចិត្តបាន។

icon-04

សេវាកម្មបច្ចេកទេសភូគព្ភសាស្ត្រ និងជលភូគព្ភសាស្ត្រ

ក្រុមការងាររបស់យើងខ្ញុំធ្វើការវាយតម្លៃស្ថិរភាពដី ថ្ម និងស្ថានភាពទឹកក្រោមដី ដើម្បីគាំទ្រដល់ការធ្វើផែនការអណ្តូងរ៉ែប្រកបដោយសុវត្ថិភាព។

icon-05

សេវាកម្មប្រឹក្សាយោបល់ផ្នែកបរិស្ថាន និងបទប្បញ្ញត្តិ

ពួកយើងធ្វើការសិក្សាជាមូលដ្ឋាន និងការវាយតម្លៃផលប៉ះពាល់នៃបរិស្ថាន (EIA)​ដើម្បីធានានូវការអនុលោមតាមបទប្បញ្ញត្តិជាតិនិងអន្តរជាតិ ព្រមទាំងដោះស្រាយនូវបញ្ហានានាផ្នែកបរិស្ថាន។

icon-06

ប្រព័ន្ធ GIS, ការគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាចាប់សញ្ញាពីចម្ងាយ

សេវាកម្មរបស់យើងខ្ញុំរួមបញ្ចូលគ្នានូវប្រព័ន្ធ GIS, បច្ចេកវិទ្យាស្ទាបស្ទង់ពីចម្ងាយ និងការគ្រប់គ្រងទិន្នន័យដ៏រឹងមាំ ដើម្បីបង្កើតគំរូ 3D និងផែនទីយ៉ាងច្បាស់លាស់ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការធ្វើផែនការយុទ្ធសាស្ត្រ។