ឧស្សាហកម្ម

ដំណោះស្រាយតាមតម្រូវការជាក់លាក់សម្រាប់វិស័យរ៉ែ, រដ្ឋាភិបាល, អ្នកវិនិយោគ និងការស្រាវជ្រាវ។

ឧស្សាហកម្ម

បម្រើការលើឧស្សាហកម្មចម្រុះជាច្រើន និងភាពបុិនប្រសប់ផ្នែកភូគព្ភសាស្ត្រ

img-01
បណ្តាក្រុមហ៊ុនរុករករ៉ែ
បង្កើនសមត្ថភាពដល់ការរុករកនិងការអភិវឌ្ឍ តាមរយៈការយល់ដឹងផ្នែកភូគព្ភសាស្ត្រយ៉ាងច្បាស់លាស់

ក្រុមហ៊ុន GlobalGeo Solutions រួមសហការជាមួយបណ្តាក្រុមហ៊ុនរុករករ៉ែ ដើម្បីជំរុញគម្រោងរុករកនិងអភិវឌ្ឍន៍។ ចាប់ពីការធ្វើផែនទីភូគព្ភសាស្ត្រ និងការគ្រប់គ្រងការខួងរក រហូតដល់ការប៉ាន់ស្មានលើធនធាន សេវាកម្មរបស់យើងខ្ញុំផ្តល់ជូនទិន្នន័យត្រឹមត្រូវ និងការយល់ដឹងស៊ីជម្រៅដែលអាចយកទៅអនុវត្តបាន ដោយគោរពតាមស្តង់ដារអន្តរជាតិដូចជា JORC និង NI 43-101។

img-01
ស្ថាប័នរដ្ឋាភិបាល
គាំទ្រការផ្តួចផ្តើមគំនិតរបស់រដ្ឋាភិបាលក្នុងការដោះស្រាយផ្នែកភូគព្ភសាស្ត្រប្រកបដោយជំនាញ

យើងខ្ញុំរួមសហការជាមួយបណ្តាស្ថាប័នរដ្ឋាភិបាល ដើម្បីជំរុញគំនិតផ្តួចផ្តើមផ្នែកភូគព្ភសាស្ត្រជាតិ។ ក្រុមការងាររបស់យើងខ្ញុំផ្តល់ជូននូវសេវាកម្មធ្វើផែនទីដែលមានគុណភាពខ្ពស់ ការវាយតម្លៃធនធាន និងសេវាកម្មប្រឹក្សាបច្ចេកទេស ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយ ការធ្វើផែនការធនធាន និងការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព។

img-01
វិនិយោគិន
ការផ្តល់ទិន្នន័យគួរជាទីទុកចិត្ត ដើម្បីការសម្រេចចិត្តវិនិយោគលើធនធានប្រកបដោយទំនុកចិត្ត

ក្រុមហ៊ុនយើងខ្ញុំផ្តល់ជូនសេវាកម្មត្រួតពិនិត្យ និងវាយតម្លៃផ្នែកបច្ចេកទេស​និងការវាយតម្លៃធនធានដោយឯករាជ្យសម្រាប់វិនិយោគិន។ របាយការណ៍ដ៏ម៉ត់ចត ដែលអនុលោមតាមស្តង់ដារ NI 43-101 ផ្តល់នូវទិន្នន័យច្បាស់លាស់និងអាចទុកចិត្តបាន ដើម្បីវាយតម្លៃសក្តានុពលនៃគម្រោងនិងកាត់បន្ថយហានិភ័យ ដែលជាកត្តាអនុញ្ញាតឱ្យមានការសម្រេចចិត្តវិនិយោគប្រកបដោយទំនុកចិត្ត។

img-01
វិទ្យាស្ថានស្រាវជ្រាវ
លើកកម្ពស់ចំណេះដឹងផ្នែកភូគព្ភសាស្ត្រ តាមរយៈជំនាញសហការ

យើងខ្ញុំធ្វើការជាមួយបណ្តាវិទ្យាស្ថានស្រាវជ្រាវ ដើម្បីគាំទ្រដល់ការសិក្សាផ្នែកភូគព្ភសាស្ត្រដ៏ទំនើប។ សេវាកម្មផ្នែក GIS (ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ) បច្ចេកវិទ្យាចាប់សញ្ញាពីចម្ងាយ និងការគ្រប់គ្រងទិន្នន័យ ផ្តល់ជូននូវសំណុំទិន្នន័យនិងការវិភាគដ៏រឹងមាំ និងចូលរួមចំណែកផ្ដល់ចំណេះដឹងភូគព្ភសាស្ត្រសកល។

ដំណោះស្រាយសម្រាប់គ្រប់វិស័យ

សូមទំនាក់ទំនងក្រុមការងាររបស់យើងខ្ញុំ ដើម្បីពិភាក្សាអំពីដំណោះស្រាយផ្នែកភូគព្ភសាស្ត្រ