អំពីក្រុមហ៊ុន
សូមស្វាគមន៍មកកាន់ក្រុមហ៊ុន គ្លូប៊លជីអូ សឹលូសិន ឯ.ក ដែលជាក្រុមហ៊ុនប្រឹក្សាយោបលភូគព្ភសាស្ត្រដំបូងគេបង្អស់នៅកម្ពុជា។ ពួកយើងផ្តល់នូវដំណោះស្រាយបានគ្រប់ជ្រុងជ្រោយផ្នែករុករក ការធ្វើផែនទី និងការប្រឹក្សាបច្ចេកទេសសម្រាប់បណ្តាក្រុមហ៊ុនរុករករ៉ែ ស្ថាប័នរដ្ឋាភិបាល វិនិយោគិន និងអង្គការស្រាវជ្រាវ ដែលគោរពតាមស្តង់ដារអន្តរជាតិលើគុណភាពនិងសុវត្ថិភាព។
សេវាកម្មទូទៅ
សេវាកម្មរបស់យើងខ្ញុំជួយអតិថិជនក្នុងការស្វែងយល់ និងទាញយកសក្តានុពលពីធនធាន ណែនាំអំពីបទប្បញ្ញត្តិចាំបាច់នានា និងការសម្រេចចិត្តវិនិយោគដោយទំនុកចិត្ត
ការរុករក និងការធ្វើផែនទី
ធ្វើផែនទីលើភូគព្ភសាស្ត្រ និងការវិភាគភូមិសាស្ត្រគីមី ដើម្បីកំណត់អំពីសក្តានុពលរបស់ធនធានរ៉ែ។
ការវាយតម្លៃធនធាន
ធ្វើគំរូលើធនធាន និងការប៉ាន់ស្មានទុនបំរុងដែលអនុវត្តតាមស្តង់ដាររបាយការណ៍សកល។
ភូគព្ភសាស្ត្រវិស្វកម្ម និងជលសាស្ត្រ
ភូគព្ភសាស្ត្រវិស្វកម្ម និងការសិក្សាប្រភពទឹក សម្រាប់ការអភិវឌ្ឍអណ្តូងរ៉ែ។
ការផ្តល់ប្រឹក្សាអំពីបរិស្ថាន
មានមូលដ្ឋានច្បាស់លាស់សិក្សាមូលដ្ឋាន និងការអនុវត្ត ដើម្បីធានាថាការធ្វើ ប្រតិបត្តិការរុករកប្រកបដោយចីរភាព។




ហេតុអ្វីជ្រើសរើសពួកយើង?
ផ្តល់ជូនជំនាញភូគព្ភសាស្ត្រដែលមិនអាចប្រៀបផ្ទឹមបាន ជាមួយនឹងការប្តេជ្ញាចិត្តចំពោះគុណភាព សុវត្ថិភាព និងនិរន្តរភាព។
ក្រុមការងារអន្តរជាតិ ប្រកបដោយបទពិសោធន៍
ក្រុមភូគព្ភវិទូ និងវិស្វករជំនាញ ដែលមានជំនាញទាំងក្នុងតំបន់ និងកម្រិតសកល។
បច្ចេកវិទ្យាទំនើបឈានមុខ
ការប្រើប្រាស់ប្រព័ន្ធ GIS ការស្ទាបស្ទង់ពីចម្ងាយ និងឧបករណ៍វិភាគទំនើបផ្សេងៗទៀត។
ការយល់ដឹងក្នុងស្រុក និងស្តង់ដារសកល
ការរួមបញ្ចូលគ្នារវាងចំណេះដឹងស៊ីជម្រៅអំពីភូគព្ភសាស្ត្រនៅកម្ពុជា ជាមួយនឹងការប្រតិបត្តិតាមស្តង់ដារ JORC, NI 43-101 ។
ការប្តេជ្ញាចិត្តចំពោះសុវត្ថិភាព និងនិរន្តរភាព
ការគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមពិធីសាស្រ្ដសុវត្ថិភាព និងគោលការណ៍ណែនាំផ្នែកបរិស្ថាន។
ឧស្សាហកម្មដែលយើងផ្ដល់សេវាកម្ម
ដំណោះស្រាយភូគព្ភសាស្ត្រគួរជាទីទុកចិត្តសម្រាប់វិស័យរ៉ែ រដ្ឋាភិបាល វិនិយោគិន និងការស្រាវជ្រាវ
បណ្តាក្រុមហ៊ុនរុករករ៉ែ
បង្កើនសមត្ថភាពដល់ការរុករកនិងការអភិវឌ្ឍ តាមរយៈការយល់ដឹងផ្នែកភូគព្ភសាស្ត្រដ៏ត្រឹមត្រូវ។
ស្ថាប័នរដ្ឋាភិបាល
គាំទ្រដល់គំនិតផ្តួចផ្តើមជាតិ តាមរយៈដំណោះស្រាយផ្នែកភូគព្ភសាស្ត្រប្រកបដោយជំនាញ។
វិនិយោគិន
ផ្តល់ទិន្នន័យគួរជាទីទុកចិត្ត ដើម្បីការសម្រេចចិត្តវិនិយោគលើធនធានប្រកបដោយទំនុកចិត្ត។