អំពីគ្លូប៊លជីអូ សឹលូសិន

ឈានមុខគេនាពេលអនាគតលើវិស័យភូគព្ភសាស្ត្រក្នុងប្រទេសកម្ពុជាជាមួយនឹងអ្នកជំនាញលំដាប់ពិភពលោក

ទិដ្ឋភាពទូទៅអំពីក្រុមហ៊ុន
អំពីក្រុមហ៊ុនយើងខ្ញុំ

ក្រុមហ៊ុន គ្លូប៊លជីអូ សឹលូសិន ឯ.ក បង្កើតឡើងក្នុងឆ្នាំ២០២៥ មានទីស្នាក់ការកណ្តាលនៅ រាជធានីភ្នំពេញ ជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកភូគព្ភសាស្ត្រ នៅប្រទេសកម្ពុជា ដែលប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មភូគព្ភសាស្ត្រលំដាប់ពិភពលោក។

យើងខ្ញុំមានជំនាញឯកទេសលើការរុករករ៉ែ ការវាយតម្លៃលើធនធាន និងការប្រឹក្សាយោបល់ផ្នែកបច្ចេកទេសភូគព្ភ ដែលរួមបញ្ជូលបទពិសោធន៏ ក្នុងស្រុកនិងការអនុវត្តផ្ទាល់ក្នុងឧស្សាហកម្មអន្តរជាតិ។

about
បេសកកម្ម និងគុណតម្លៃ

បេសកកម្មរបស់យើងគឺពង្រឹងការអភិវឌ្ឍលើធនធានប្រកបដោយនិរន្តរភាព តាមរយៈភូគព្ភសាស្ត្រដ៏ត្រឹមត្រូវ និងសេវាកម្មមួយដែលគ្មានគូប្រៀប។

icon-01

សុចរិតភាព

ការប្តេជ្ញាចិត្តចំពោះការប្រតិបត្តិប្រកបដោយក្រមសីលធម៌និងតម្លាភាព។

icon-02

ឧត្តមភាព

ការផ្តល់ការងារប្រកបដោយគុណភាពខ្ពស់ ដោយអនុវត្តន៍តាមស្តង់ដារអន្តរជាតិ។

icon-03

សុវត្ថិភាព

ការផ្តល់អាទិភាពដល់សុខសុវត្ថិភាពរបស់ក្រុមការងារ និងភាគីពាក់ព័ន្ធរបស់យើង។

icon-04

កិច្ចសហប្រតិបត្តិការ

ធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជន និងសហគមន៍។

icon-05

នវានុវត្តន៍

ការប្រើប្រាស់បច្ចេកវិទ្យានិងវិធីសាស្ត្រភូគព្ភសាស្ត្រចុងក្រោយបង្អស់ ដើម្បីផ្តល់លទ្ធផលប្រកបដោយប្រសិទ្ធភាព សម្រាប់អតិថិជនរបស់យើង។

ភាពជាអ្នកដឹកនាំ និងក្រុមការងារ
ក្រុមអ្នកជំនាញរបស់យើង

ក្រុមការងាររបស់យើងដែលរួមមាន ភូគព្ភវិទូ វិស្វករ និងអ្នកប្រឹក្សាយោបល់ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំនឹងនាំមកនូវជំនាញនិងពិសោធនជាសកលរាប់ទសវត្សរ៍ មកនេះ ជាមួយនឹងការអនុវត្តដ៏ល្អបំផុតលំដាប់អន្តរជាតិ និងការយល់ដឹងស៊ីជម្រៅអំពីភូគព្ភសាស្ត្រនៅប្រទេសកម្ពុជា។

about
ការប្តេជ្ញាចិត្តចំពោះការធានាគុណភាព និង HSE (សុខភាព សុវត្ថិភាព និងបរិស្ថាន)
ប្តេជ្ញាចិត្តចំពោះគុណភាព សុវត្ថិភាព និងនិរន្តរភាព
icon-01

ការធានាគុណភាព

ពួកយើងត្រួតពិនិត្យលើគុណភាពយ៉ាងតឹងរ៉ឹង គ្រប់ដំណាក់កាលនៃគម្រោង ដោយផ្តល់នូវរបាយការណ៍ ដែលអាចទុកចិត្តបាន និងអនុលោមតាមស្តង់ដារ JORC និង NI 43-101 ដែលឆ្លើយតបនឹងស្តង់ដារទីផ្សារសកល។

icon-02

សុខភាព និងសុវត្ថិភាព

ក្រុមការងាររបស់យើងត្រូវបានបណ្តុះបណ្តាលយ៉ាងល្អបំផុត​លើផ្នែក HSE (សុខភាព សុវត្ថិភាព និងបរិស្ថាន) ដោយធានា នូវសុវត្ថិភាពការងានិងប្រតិបត្តិការដោយគ្មានការជ្រៀជ្រែកណាមួយលើសុវត្ថិភាពបុគ្គលិក ឬភាគីពាក់ព័ន្ធនោះឡើយ។

icon-03

ការទទួលខុសត្រូវផ្នែកបរិស្ថាន

ការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ពួកយើងកាត់បន្ថយ ផលប៉ះពាល់លើបរិស្ថានឱ្យនៅកម្រិតទាបបំផុតជាអប្បបរមា ប្រកបដោយការទទួលខុសត្រូវ។